ព័ត៌មានជាតិ

ប្រហែសបាត់ប្រយ័ត្នគង់! យុវតីម្នាក់ភ្លេច ដកសោម៉ូតូ ត្រូវចោរ…

បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាប ករណីលួចម៉ូតូ ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលវេលាម៉ោង ១៥ និង ៥០នាទី ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ នៅចំណុចមុខអាគារកាស៊ីណូហ្គោលដិនក្រោម ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យមានឈ្មោះ ថេន សីហា ភេទប្រុស អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គឹម ស៊ីឡុង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបំភ្លឺឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ខ្លួនបានជិះម៉ូតូម៉ាកស្កូពីពណ៌ផ្កាឈូក ទៅធ្វើការនៅកាស៊ីណូហ្គែនទីង ហើយភ្លេចដកកូនសោ ពេលចេញពីធ្វើការវិញ ស្រាប់តែបាត់ម៉ូតូតែម្តង រួចក៏មកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយយកទៅដាក់បញ្ចាំបានប្រាក់ ចំនួន ១០.០០០បាត(មួយម៉ឺនបាត) ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ចំណែកម៉ូតូ កម្លាំងជំនាញកងរាជអាវុធហត្ថ ធ្វើការដកហូតពីហាងបញ្ចាំ រួចប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់