ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តឡិចស៊ីស៣០០រេចង្កូតចូលមកចំណីផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នា បណ្តាលឲ្យរថយន្តហ្វតរ៉េនជ័រដាច់កាឡែកង់ខាងក្រោយ។ ចំណែករថយន្តបង្កបែកកង់ខាងមុខទៅលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាបង្រៀនបើកបរ៨មីនា តាមបណ្តោយផ្លូវ២០១១ ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ចណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោលជាំបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX៣០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-7218 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃចូលមកចំណីផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រមួ យគ្រឿង ពណ៌ត្រីអី ពាក់ស្លាកលេខ ខេមរភូមិន្ទ01-2-0972 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង បណ្តាលឲ្យរថយន្តហ្វតរ៉េនជ័រ ដាច់កាឡែកង់ខាងក្រោយផ្នែកខាងស្តាំ។ ចំណែករថយន្តបង្កបែកកង់ខាង់មុខខាងឆ្វេងទៅលែងរួច។
ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួសគ្នាអស់រយៈពេលជាង២ម៉ោង ទើបត្រូវគ្នាដោយភាគីបង្កចេញសំណងឲ្យខាងភាគីរងគ្រោះចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់