ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុងពន្លះរថយន្តស៊ីលីកា ស្លាកលេខភ្នំពេញ2O-4579 បញ្ចប់ត្រឹមសំណង២២០០ដុល្លារ

ភ្នំពេញ: រថយន្ត២គ្រឿងជិះបញ្ច្រាសទិសដៅគ្នា បណ្តាលឲ្យរថយន្តសាំយ៉ុងរេចង្កូតទៅបុករថយន្តស៊ីលីកា រងការខូចខាតរថយន្តទាំង២ យ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកស៊ីលីកា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2O-4579 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង ស្រាប់តែដល់ចំណុចកើតហេតុមានរថយន្តម៉ាកសាំយ៉ុង ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-6649 បើកបរដោយបុរសម្នាក់ដូចគ្នាទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសដៅគ្នាក្នុងល្បឿនលឿនប្រហែលគ្នា ក៏រថយន្តស៊ាំយ៉ុងរេចង្កូតទៅបុករថយន្តស៊ីលីកាបណ្តាលឲ្យរថយន្តស៊ីលីការងការខូចខាតផ្នែកខាងឆ្វេងរថយន្តយ៉ាងដំណំ។ រថយន្តស៊ាំយ៉ុងវិញ រងការខូចខាតផ្នែកខាងស្តាំរថយន្តធ្លាក់កាងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងចចារគ្នាមួយសន្ទុះធំហើយភាគីខាងរថយន្តសាំយ៉ុងព្រមសងសំណងទៅភាគីរថយន្តស៊ីលីកាចំនួន២២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់