ព័ត៌មានជាតិ

កូនចិត្តខ្មៅ ទាញដំបង និងកាំបិត វាយនិងកាប់ទៅលើម្ដាយបង្កើតរបស់ខ្លួន ត្រូវប៉ូលិសឃាត់ខ្លួន!

តាកែវ: មានករណីហិង្សាដោយចេតនា ក្នុងគ្រួសារមួយបានកើតឡើង ដោយមានជនសង្ស័យជាកូន បានយកដំបង និងកាំបិត កាប់ទៅលើម្តាយបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កុល ចេក ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានយកដំបង និងកាំបិត វាយនិងកាប់ទៅលើម្ដាយបង្កើតរបស់ខ្លួនឈ្មោះ កុល ខន អាយុ៦៧ឆ្នាំ បណ្ដាលឲ្យរងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងដូនកែវ។

ចំណែកជនសង្ស័យឈ្មោះ កុល ចេក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់