ព័ត៌មានជាតិ

ឃើញហើយ អន់ចង់! សមត្ថកិច្ចចុះបង្ក្រាប សិប្បកម្ម បំពងបាយក្តាំង អត់ច្បាប់និងគ្មានអនាម័យ៤ទីតាំងនៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្រ្តីកាំកុងត្រូលកំពុងផែអន្តរជាតិភ្នំពេញ ដោយទទួលបទបញ្ជាពីឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករងកាំកុងត្រូល ចូលរួមជាមួយ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យ សិប្បកម្ម បំពងបាយក្តាំង ចំនួន៤ទីតាំង ស្ថិតនៅផ្លូវ
លេខ៣៥៧ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ដែលពុំមានច្បាប់ និងគ្មានអនាម័យ។

ជាលទ្ធផល ត្រូវបានសមត្ថកិច្ចចម្រុះ ឲ្យផ្អាកជាបណ្តោះអាសន្នរហូតដល់ធ្វើច្បាប់ហើយ និងធ្វើការកែប្រែគុណភាព អនាម័យឲ្យល្អឡើងវិញ។

ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចសម្រេចដកហូតប្រេងឆាខូចគុណភាពចំនួន ១១ពីដុងយកទៅកំទេចចោលនៅជិតទីតាំងខាងលើ៕

មតិយោបល់