ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យបានចំនួន៣នាក់ នៅចំណុចហាងកាហ្វេ៧៧៧ ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) រក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃពណ៌ប្រផេះ មិនបានសម្រេច ) ចំណុច ផ្លូវលេខ ៣៩៤ កែងផ្លូវលេខ ១៤៣ ជិតសណ្ឋាគារ ឡឺម៉ុង ក្រុមទី ៥ សង្កាត់ បឹងកេងកងទី២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១០.០០ នាទី ។
ជនរងគ្រោះឈ្មោះ ធឺរីស៊ីតា លីអូប៉ូដូ ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិ អូស្ត្រាលី មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខN២១២១៥២៧
ស្នាក់នៅសណ្ឋាគារឡឺម៉ុង ក្រុមទី៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ) ប្រព្រឹត្តនៅចំណុចភ្លើងស្តុបអតីតមន្ទីរពេទ្យចិន ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៥.០០ នាទី។ ជនរងគ្រោះជនជាតិ ចិន ភេទស្រី មិនបានដាក់ពាក្យបណ្តឹងទេ។
ជនសង្ស័យឃាត់ខ្លួនបាន ១-ឈ្មោះចាន់ ចំរើន ហៅ វី ហៅ សុខ ចំរើន ហៅ កួយ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥៨ផ្លូវលេខមិនចាំ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី២ឈ្មោះ ឃួន វត្ថានី ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៩៨ឈ ផ្លូវលំ ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ទី៣ឈ្មោះ រស់ ច័ន្ទសុភា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅបូរីឈូកមាស ផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព ចាប់យកបាន
-ម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ ស-ត្រួយចេក ឆ្នាំផលិត២០១៥ ពាក់ស្លាកលេខ ភ្នំពេញ១CD ២៣៣៩, ម៉ូតូមួយគ្រឿងម៉ាក HONDA Scoppy ពណ៌ស ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ១GX-៣៥៣២,ម្សៅក្រាមពណ៌សថ្លា ចំនួន៣ថង់តូច, ប្រដាប់កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន១កំផ្លេ ,ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាក IPone5s ចំនួន ០១ និងម៉ាកNOKIA ចំនួន ០១, Tablet ពណ៌ ស ចំនួន០១ និងសម្ភារៈមួយចំនួន។
បច្ចុប្បន្នជនសង្ស័យចំនួន៣នាក់ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់