ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ ដកហូតថ្នាំញៀនបាន៥កញ្ចប់

ភ្នំពេញ: ស្ត្រីជនសង្ស័យជួញដូរគ្រឿងញៀន​ម្នាក់ត្រូវបានកម្លាំងល្បាតរបស់នគរបាលស្ទឹងមានជ័យធ្វើការឃាត់ខ្លួន នៅពេលដែលកំពុង​ធ្វើសកម្មភាពចែកចាយថ្នាំញៀនជាក់ស្តែង ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន ៥កញ្ចប់តូចផងដែរ។ ការឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈាន​ចូល​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

​លោក ឯម ភារី នាយរងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានប្រាប់ឱ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះ សាត គន្ធា អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល តាមបណ្តោយផ្លូវបេតុ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ មុនពេលកើតហេតុ ខណ:ពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ចុះល្បាត និងគោលដៅពួនស្ទាក់នៅក្នុងភូមុសាស្ត្រខ្លួននោះ ក៏បានប្រទះឃើញស្រ្តីជាជនសង្ស័យឈរនៅលើផ្លូវខាងមុខផ្ទះរបស់ខ្លួន ដោយមានការសង្ស័យក៏បានធ្វើការសាកសួរ និងឆេកឆេប្រទះឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៥កញ្ចប់តូចនៅនឹងខ្លួនរបស់នាងក៏ធ្វើការឃាត់ខ្លួនតែម្តង។

​ក្រោយកម្លាំងល្បាតធ្វើការឃាត់ខ្លួនស្រ្តីជនសង្ស័យ រួមទាំងដកហូតបានថ្នាំញៀប្រភេទម៉ាទឹកកកទាំង៥កញ្ចប់តូចដែលជាវត្ថុតាងរួចហើយក៏បាននាំខ្លួនយកមកធ្វើការសាកសួរ និងកំណត់ហេតុបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការ​តាម​នីតិវិធី៕

មតិយោបល់