ព័ត៌មានជាតិ

បង្កើនឱកាស និងសមត្ថភាពគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ជាមួយកម្មវិធីសិក្សាACCA និង CAT

បច្ចុប្បន្ននេះយើងឃើញមានជំនាញជាច្រើនដែលកំពុងតែស្ថិតក្នុងតម្រូវការមិនអាចខ្វះបាន។ ក្នុងនោះផងដែរយើងឃើញមានជំនាញគណនេយ្យ និងហិរញ្ញវត្ថុជាជំនាញមួយដែលគ្រប់ក្រុមហ៊ុនមិនអាចខ្វះបាន ប៉ុន្តែក៏យើងឃើញមានភាពខ្វះខាតជាច្រើនទៅលើផ្នែកគណនេយ្យករជំនាញ។ លើសពីនេះទៅទៀតគណនេយ្យ ក៏មានច្បាប់ដែលត្រូវយកមកអនុវត្តតាម ទៅតាម ស្តង់ដារផងដែរ ដែលយើងហៅថារបាយការណ៍ស្តង់ដារហិរញ្ញវត្ថុអន្តរជាតិ (IFRS: International Financial Reporting Standard)។ ដូច្នេះគណនេយ្យករទាំងអស់ត្រូវតែអនុវត្តទៅតាមស្តង់ដារនេះ។

ជាក់ស្តែងវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលជាគ្រិះស្ថានឧត្តមសិក្សាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងឈានមុខគេនៅកម្ពុជា ដែលផ្តោតការបង្រៀនជាចម្បងទៅលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។ បន្ថែមពីនេះផងដែរវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលគឺជាវិទ្យាស្ថានតែមួយគត់ ដែលមានការទទួលស្គាល់នូវគុណភាព នៃការបណ្តុះ បណ្តាលខ្ពស់បំផុត (Platinum) នៅកម្ពុជា ហើយវិទ្យាស្ថានបង្រៀនគណនេយ្យ ដោយគោរពតាមស្តង់ដារគណនេយ្យករជាតិ (CIFRS: Cambodia International Financial Reporting Standard)។

ជាពិសេសទៅទៀតនោះ សាស្រ្តាចារ្យរបស់វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល គឺសុទ្ធតែជាអ្នកដែលមានជំនាញឯកទេសខ្ពស់ ហើយក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។ ដោយហេតុនេះហើយ សម្រាប់អ្នកដែលចង់ក្លាយជាគណនេយ្យករជំនាញ អាចពិចារណាវិទ្យាស្ថានខេមអេដបាន ព្រោះឥឡូវនេះ វិទ្យាស្ថានកំពុងតែបើកទទួលសិស្សថ្មីចូលរៀនទៅលើកម្មវិធីសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT (Certified Accounting Technician) និង ACCA (The Association of Chartered Certified Accountants)។ ដើម្បីចុះឈ្មោះសិក្សាជាមួយវិទ្យាស្ថានខេមអេដ លោកអ្នកអាចចូលទៅកាន់គេហទំព័រ www.cam-ed.com ឬក៏ទំនាក់ទំនងមកកាន់ទូរសព្ទលេខ ០២៣ ៩៨៦ ៥២២/ ៥២៣/ ៩៦០/ ៩៦១។ លោកអ្នកក៏អាចមកដល់ទីតាំងផ្ទាល់ជារៀងរាល់ថ្ងៃ ពីថ្ងៃចន័្ទ រហូតដល់ថ្ងៃអាទិត្យ ពីម៉ោង ៧ព្រឹក ទៅដល់ម៉ោង ៨យប់៕

មតិយោបល់