ព័ត៌មានជាតិ

រថយន្តដឹកថ្ម ដាច់កង់រមៀលបុកបុរសម្នាក់ រងរបួសធ្ងន់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តមួយគ្រឿងដាច់កង់ក្រោយផ្នែកខាងស្តាំ រមៀលកង់ដែលដាច់ទៅបុកនឹងមនុស្សនៅចិញ្ចើមផ្លូវគ្រោះក្រហម បណ្តាលឲ្យរបួសធ្ងន់។
ករណីនេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៥-១៣៦ ភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តដឹកថ្មម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ3C-1565 អ្នកបើកបររថយន្តបានរត់គេចបាត់។

ជនរងគ្រោះ ឈ្មោះ វ៉ាយ វ៉ាត ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានកម្លាំង អាវុធហត្ថ ស្នាក់ការសនិ្តសុខ ៤០២ ជួយលើកអ្នករបួសដាក់លើរថយន្ត របស់បងប្អូនជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញភ្លាមដែរ។អ្នកបើកបររថយន្តបានរត់គេចបាត់។
ចំពោះរថយន្ត យកទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់សីលា បន្តតាមនិតិវិធី៕

មតិយោបល់