ព័ត៌មានជាតិ

បំផ្ទុះ​គ្រាប់បែក​នៅអ៊ី​រ៉ាក់​​យ៉ាង​ហោច​ណាស់ ១០ នាក់ស្លាប់ និង ២៦ របួស​​ស្រាល​ធ្ងន់​

បា​ដា​ដ​: យ៉ាងហោចណាស់​ក៏​មាន​អ្នកស្លាប់ 10 នាក់​ដែរ​និង 26 នាក់​ទៀត​រងរបួស​នៅ​ចន្ទ​ម្សិលមិញ​ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​គ្រាប់បែក​និង​ការ​បំផ្ទុះ​ផ្សេងគ្នា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​

​ក្រុម​ខា្មន់កាំភ្លើង​មួយក្រុម​ដែល​មិន​ត្រូវបា​ន​ស្គាល់​អត្តសញ្ញាណ​បាន​គប់​គ្រាប់បែកដៃ​ទៅក្នុង​ហ្វូងមនុស្ស​ដែល​កំពុង​ដើរ​ចេញពី​វិហារ​អ៊ីស្លាម​មួយ​កន្លែង​នៅ​ខណ្ឌ Mansour ភាគ​ខាងលិច​នៃ​ទីក្រុង​បា​ដា​ដដែល​បានសម្លាប់​សាសនិក​សាសនា​អ៊ីស្លាម​ដល់​ទៅ 6 នាក់​ហើយ 13 នាក់​របួស​។​
​ខ្មាន់កាំភ្លើង​បាន​រត់គេចខ្លួន​បាត់​យ៉ាង​សុវត្ថិភាព​ក្រោយ​ការដេញ​តាម​ចាប់​ពី​សំណាក់​ក្រុម​ប៉ូលីស​។​

​នៅ​មុន​នេះ​បន្តិច​ថ្ងៃ​ដដែល​មាន​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ត្រូវបាន​បំផ្ទុះ​ស្លាប់​និង​របួស​ជាច្រើន​នាក់​នៅ​ពេល​ដែល​គ្រាប់បែក​បាន​ផ្ទុក​នៅក្នុង​ឡាន​ពីរ​ស្ថិត​នៅក្នុង​ទីក្រុង​បា​ដា​ដ​ដូចគ្នា​។​ក៏​មាន​មនុស្ស​ពីរ​នាក់​ទៀត​ដែល​មាន​ស្លាប់​ពីរ​នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ផ្លូវ​មួយ​នៅ​ទីក្រុង​បា​ដា​ដ​ដដែល​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ​នេះ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់​បាន​ចេញ​ប្រកាស​ពី​ចំនួន​មនុស្ស​ដែល​បាន​រង​គ្រោះថ្នាក់​ដោយ​ការវាយប្រហារ​នានា​នៅ​នៅក្នុង​ខែ​មេសា​នេះ​ទូទាំងប្រទេស​ថា​មាន​ចំនួន​ខ្ពស់បំផុត​គឺ​ខ្ពស់ជាង​ឆ្នាំ 2008 ដែល​មនុស្ស​ដល់​ទៅ 712 នាក់​៕​
https://i1272.photobucket.com/albums/y389/domneng/507874802607867_zpseed3c4a2.jpg

មតិយោបល់