ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ លង់ទឹកស្លាប់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង១៦ និង០០ នាទីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំណុចមាត់បឹងចាន់គៀក ភូមិចាន់គៀក ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីលង់ទឹកស្លាប់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ ហ្វើ រតន: ភេទប្រុស អាយុ០៨ ឆ្នាំ មានឪពុកឈ្មោះ សុះ អី និងម្ដាយឈ្មោះ ហ្វើ ជ័យ រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ជនរងគ្រោះទៅលេងទឹកបឹង ជាមួយឪពុក មិនប្រយ័ត្ន បណ្ដាលឲ្យលង់ស្លាប់តែម្តង៕

មតិយោបល់