ព័ត៌មានជាតិ

ជិះម៉ូតូវ៉ារថយន្តភ្លាត់ស្នៀត ទៅបុកខឿនសួនច្បារ ស្លាប់ភ្លាមៗ

កណ្ដាល: នៅវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយឯង បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងខូចខាតម៉ូតូមួយគ្រឿង នៅចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ២១​និង២២។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០១៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-6014 បើកបរដោយឈ្មោះចាន់ ពិសី (ហៅសី) ភេទប្រុស អាយុ២៧ ឆ្នាំមានទីលំនៅភូមិ ក្រាំងប្រស្នាយ ឃុំ ស្វាយជ្រុំ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្លាប់នៅនឹងកន្លែងហេតុ (ពាក់មួកសុវតិ្តភាព)បើកបរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ បានឡើងវ៉ារថយន្ដមួយគ្រឿង ដែលមិនស្គាល់ម៉ាក ទិសដៅស្របទិសនៅខាងមុខ ក៏បានជ្រុលចង្កូតទៅបុកនិងខឿនសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាល ទៅនឹងខឿនសួនច្បារ ស្លាប់តែម្ដង។

បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំព្រែកតាទែន នៃអធិការដ្ឋាននគរបាលស្រុកពញាឮ៕

មតិយោបល់