ព័ត៌មានជាតិ

ផ្អើលរត់ចែកជើងគ្នា! រថយន្តមួយគ្រឿង កំពុងតែជិះស្រាប់តែផ្ទុះឆេះ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: កាលពី​វេលាម៉ោង​៩ និង៤០​នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីឆេះរថយន្តមួយគ្រឿង ម៉ាក HILANDER ពាក់ស្លាកលេខ2AK-6805 ពណ៌ខ្មៅ នៅចំណុចភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ម្ចាស់រថយន្តឈ្មោះ បឿយ បៀ ភេទប្រុស អាយុ៣០ឆ្នាំ មានប្រពន្ធឈ្មោះ ចាន់ ដារី​ អាយុ៣០ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ករណីខាងលើនេះ ត្រូវបានរថយន្តអគ្គិភ័យស្នងការនគបាលខេត្ត មកជួយអន្តរាគមន៍ពន្លត់ សំណាងល្អពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ ដល់ម្ចាស់រថយន្ត និងអ្នកធ្វើដំណើនោះទេ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍ឆេះនេះ គឺចេញពីខាងក្រោយរថយន្ត នៅពេលកំពុងបើកបរ ដោយសារមកពីតប្រព័ន្ធបច្ចេកទេសហ្គាសខុស៕

មតិយោបល់