ព័ត៌មានជាតិ

​ក្មេង​ស្ទាវ​២​នាក់​ ​ប៉ុនប៉ង​ធ្វើ​សកម្ម​អុកឡុកសិស្សនៅ​មុខ​សាលា​ភាសារកូរ៉េ​ ចាន់​ សេង​ឌឹ​ម​ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ពោធិ៍សាត់: ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ស្រុក​បាកាន​ ចុះ​បង្ក្រាប​ចាប់​ក្មេង​ស្ទាវ​២​នាក់​ នៅ​ចំណុច​មុខ​សាលា​ភាសារ​កូរ៉េ​ចាន់​ សេង​ឌឹ​ម​ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ពាក់​ករណី​ប៉ុនប៉ង​អុកឡុក​។​

យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ខ្នារ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​សហការ​ល្អ​ រវាង​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច ​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹក ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​ចុះ​ការ​ចុះ​បង្ក្រាប​ក្មេង​ស្ទាវ​នៅ​ចំណុច​ខាងលើ​ ដែល​ពួក​គេ​បម្រុង​ធ្វើ​សកម្មភាព​ដោយ​ជិះ​ម៉ូតូ​ យក​កាំបិត​ ពូថៅ​ទៅ​លាក់​ទុក​នៅ​ទីនោះ​បម្រុង​អុកឡុក​រំខាន​ដល់​សិស្ស​ដែល​កំពុង​រៀន​ ។​

សមត្ថកិច្ច​បាន​បន្ត​ថា​ ក្មេង​ស្ទាវ​ទាំង​២​ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​ អប់រំ​ ចំពោះ​វត្ថុ​ង​ដែល​មុខសញ្ញា​ទាំង​២​នាក់​បំរុង​ធ្វើ​សកម្មភាព​មាន​ម៉ូតូ​ កាំបិត​ ពូថៅ​ រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្នារ​ ជា​បណ្តោះអាសន្ន​ ៕

មតិយោបល់