ព័ត៌មានជាតិ

បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​នឹង​បង្កា​ន់​លូទឹកស្អុយមិនដឹង​មូលហេតុ​

​ភ្នំ​ព​ញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់ខ្លួន​នឹង​បង្កា​ន់​លូទឹកស្អុយ​មិនដឹង​មូលហេតុ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅវេលា​ម៉ោង​០៦​និង​១០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ ចំណុច​ផ្លូវ​លេខ​១៧៣ ភូមិ​ទី​៣ សង្កាត់​អូឡាំពិក ខណ្ឌ បឹង​កេងកង រាជធានី​ភ្នំពេញ​ ។​

​សព​មានឈ្មោះ ប៉ែន សុផល អាយុ​៦០​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្តសាលា​ចិន​ទួន​ហ្វា មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​គ្មាន​លេខ ស​ង្តា​ត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ស្រុកកំណើត នៅ​ភូមិ​បុស​តូច ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង​ ។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​តាមផ្លូវ​ក៏​ប្រទះឃើញ​សាកសព​បុរស​ខាងលើ រួច​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​មក​ត្រួតពិនិត្យ ។​

តាម​ការពិនិត្យ​របស់​កម្លាំង​ការិយាល័យ​នគរបាល​ប​ចេ្ច​ក​ទេស​រាជធានី​ភ្នំពេញ និង​ដោយ មានការ​បញ្ចាក់​ពី​លោក​វេជ្ជ​ប​ណិ្ឌ​ត នង សុវណ្ណ​រដ្ឋ គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ថា សាកសព​ខាងលើ​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាត ។​
​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

មតិយោបល់