ព័ត៌មានជាតិ

Update៖ រថយន្ត​ដឹកជ្រូក​ក្រុមហ៊ុនCP បុកបង្កាន់ដៃស្ពាន ក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៦!

សៀមរាបៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តចំនួន៣គ្រឿង តាមដងផ្លូវជាតិលេខ៦ នៅចំណុចខាងកើតស្ពានកក់ឆ្មា ប្រហែល១០០ម៉ែត្រ ភូមិតាច្រែង ឃុំ ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

រថយន្តម៉ាក HIGHT LANDER ពាក់ស្លាកលេខ ភ្នំពេញ 2AG-6692 ពណ៌ទឹកប្រាក់ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត បានរ៉េចង្កូចទៅខាងឆ្វេងដៃ បានបុកប៉ះជាមួយរថយន្តម៉ាកTOYOTA CAMERY (ឆ្លាម) ពាក់ស្លាកលេខ ភ្នំពេញ2G-4484 ពណ៌ទឹកមាស(បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ) ក្នុងទិសដៅពីកើតទៅលិច ហើយរថយន្តHIGHT LANDER ខាងលើបានវិល ទៅបុកប៉ះជាមួយរថយន្តម៉ាក LEXUS RX330 ពាក់ស្លាកលេខ ភ្នំពេញ2AQ-0202 ពណ៌ទឹកមាស បើកបរដោយឈ្មោះ គី ចំរើន អាយុ៣២ឆ្នាំ ទីលំនៅ ភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប កំពុងបើកបរពីក្រោយរថយន្ត TOYOTA CAMERY (ឆ្លាម) ក្នុងទិសដៅស្របគ្នា។

ក្នុងហេតុការណ៍នេះបណ្តាលឲ្យរងរបួសស្រាលចំនួន៣នាក់ របួសធ្ងន់ចំនួន៤នាក់ ស្លាប់ម្នាក់៖
១.ឈ្មោះ ស្រី មុំ ភេទ ស្រី ទីលំនៅភូមិ ថ្នល់កែង ឃុំស្ពានត្នោត ស្រុក ជីក្រែង ខេត្តសៀមរាប (របួសស្រាល)
២.ឈ្មោះ សូ ណាង ភេទ ប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិ ថ្នល់ ឃុំគោកធ្លកលើ ស្រុក ជីក្រែង ខេត្តសៀមរាប (របួសស្រាល)
៣.ឈ្មោះ លុយ សេវ ភេទ ប្រុស អាយុ ២៩ឆ្នាំ ទីលំនៅភូមិ ស្វាយពក ឃុំគោកធ្លកលើ ស្រុក ជីក្រែង ខេត្តសៀមរាប (របួសស្រាល)
៤.ឈ្មោះ គាំ ហា ភេទ ស្រី អាយុ ៤៨ឆ្នាំ ទីលំនៅភូមិ ធ្លក ឃុំត្រាំសសរ ស្រុក ស្រីស្នំ ខេត្តសៀមរាប (របួសធ្ងន់)
៥.ឈ្មោះ គាំ ស៊ីឡាង ភេទ ស្រី អាយុ ៣៥ឆ្នាំ ទីលំនៅភូមិ ធ្លក ឃុំត្រាំសសរ ស្រុក ស្រីស្នំ ខេត្តសៀមរាប (របួសធ្ងន់)
៦.ឈ្មោះ សិម តឿន ភេទ ប្រុស អាយុ ៤៣ ទីលំនៅភូមិ ស្វាយពក ឃុំគោកធ្លកលើ ស្រុក ជីក្រែង ខេត្តសៀមរាប (របួសធ្ងន់)
៧.ឈ្មោះ ជិន សៅ ភេទ ប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិ គោកក្រោល ឃុំស្រះជីក ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (របួសធ្ងន់)
៨.ឈ្មោះ សៀវ ភេទ ប្រុស ទីលំនៅភូមិ តាភ្ងា ឃុំគោកធ្លកលើ ស្រុក ជីក្រែង ខេត្តសៀមរាប (ស្លាប់)។

ពេលកើតហេតុរួចកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុក ចំពោះវត្តុតាងរថយន្តទាំង០៣គ្រឿងខាងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី។

បញ្ជាក់៖ កើតហេតុវេលាម៉ោង១និង៥០នាទី នៅចំណុចខាងលិចស្ពានកក់ឆ្មា ខាងត្បូងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ ត្រពាំងច្រាំង ឃុំក្រឡាញ់ មានរថយន្តម៉ាក Rayno ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5299 ប្រភេទភ្លៅ២ បើកបរដោយឈ្មោះ កែវ សារ៉ាវី ភេទប្រុស ឆ្នាំកំណើត ១៨.០៨.១៩៩៨ ទីលំនៅ ភូមិ ត្រពាំងរូង ឃុំ ត្រពាំងរូង ស្រុក កោះកុង ខេត្ត កោះកុង (ឡានឯកជនដឹកជ្រូករបស់ក្រុមហ៊ុន CPដឹកចេញពីជើងភ្នំគូលែន) តាមការឆ្លើយបំភ្លឺពីអ្នកបើកបរថា៖ ខ្លួនបានបើកបររថយន្តដឹកជ្រូកតាមផ្លូវជាតិលេខ៦ ពីទិសខាងកើត ទៅទិសខាងលិច ពេលដល់កន្លែងកើតហេតុរថយន្តរបស់ខ្លួនបានដាច់រ៉ូទីល(ដៃខ្មោច) ក៏រេចង្កូតទៅខាងស្តាំដៃហើយបុកប៉ះដៃស្ពានខាងស្តាំតែម្តងរួចរថយន្តបានត្រលប់ទៅខាងឆ្វេងដៃនៅខាងត្បូងផ្លូវជាតិ៦ ក្នុងនោះជ្រូកនៅលើរថយន្តចំនួន ៥៣ក្បាល (ងាប់ចំនួន ០៤ក្បាល)៕

មតិយោបល់