ព័ត៌មានកីឡា

Barcelona បង្ហាញចេទនា ចង់បាន Neymar មកវិញ

ការលក់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ទៅឲ្យក្រុម Paris Saint Germain ក្នុងតម្លៃ កំណត់ត្រា ២២២លានអឺរ៉ូ ថ្វត្បិតតែមិនមានការប៉ះពាល់ដល់ទម្រង់លេង​របស់ក្លិបក្តី តែក្រុម Barcelona កំពុងតែចង់បានកីឡារកំពុងលេចធ្លោរូបនេះ​ត្រឡប់ទៅកាន់ Camp Nou វិញ។

បើតាមការចុះផ្សាយរបស់កាសែត Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុម​ Barcelona មានកាេសោកស្តាយ ចំពោះការលក់ Neymar នារដូវក្តៅកន្លងមក ហើយក្រុមជើងឯកអេស្ប៉ាញមួយនេះ កំពុងតែចង់បានកីឡាករប្រេស៊ីលរូបនេះ ត្រឡប់មកវិញ។ ជាការពិតណាស់ បើទោះបីជារងរបួសជាច្រើនខែកន្លងមកមែន តែ Neymar នៅតែបង្ហាញទម្រង់លេងយ៉ាងល្អ ក្រោយចូលទីលានវិញ ជាពិសេសនោះ ការបង្ហាញខ្លួនក្នុងជំនួបមិត្តភាព កន្លងមកនេះ។ ក្នុងនោះដែរ Neymar អាចស៊ុតបាន ២គ្រាប់ក្នុងការបង្ហាញខ្លួន ២ប្រកួតកន្លងមកនេះ មុនព្រឹត្តិការណ៍ World Cup ដែលគ្រាប់បាល់ទាំង២គ្រាប់នេះ សុទ្ធសឹងជាគ្រាប់បាល់ យ៉ាងល្អចេញពីបច្ចេកទេសសុទ្ធសាធ។ ម្យ៉ាងវិញទៀត Neymar ត្រូវបានគេរំពឹងថា កីឡាករដ៍ឆ្នើមរូបនេះ នឹងក្លាយជាតួឯកដ៍សំខាន់ សម្រាប់ប្រេស៊ីល ក្នុងការឈ្នះពាន FIFA World Cup ជាលើកទី៦ របស់ប្រេស៊ីលផងដែរ។

យោងទៅលើហេតុផលខាងលើនេះ ក្រុម Barcelona នឹងរង់ចាំមើល Neymar បង្ហាញសមត្ថភាព ក្នុងព្រឹត្តិការណ៍ World Cup សិន ខណ:ក្រុមយក្សអេស្ប៉ាញ​មួយនេះ បានត្រៀមប្រជែងជាមួយ Real Madrid ដើម្បីនាំយក Neymar ទៅកាន់ Camp Nou វិញ។

មតិយោបល់