ព័ត៌មានជាតិ

រថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនសូគីមិច ព្រលះជាមួយម៉ូតូMSX បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ស្វាយរៀង: លោកអធិការរងស្រុកស្វាយទាប បានប្រាប់ Post News Media ថា កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ៨ និង ១៥ នាទី ព្រឹក នៅតាមបណ្តោយផ្លូវលេខ 314 D ស្ថិតនៅភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្ត និង ម៉ូតូ ។

ម៉ូតូរបស់ជនរងគ្រោះម៉ាក MSX ពណ៌ ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1J-7279 បើកបរដោយឈ្មោះ សៅ ភារុន ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករ ស្នាក់ភូមិអូរតាមោក ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ បើកពីទិសខាង ត្បូង ទៅជើង មានឌុបគ្នាម្នាក់ (ពាក់មួកសុវត្ថិភាព) អ្នករួមដំណើរ ឈ្មោះ ទិត្យ ភារិត ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងសំណង់ដូចគ្នា ស្នាក់នៅភូមិអង្គតាមោក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) មកដល់កន្លែងកើតហេតុខាងលើវ៉ារថយន្តហើយ រអិលចូលរថយន្តម៉ាក ទីតាន់ ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 3A 1480 បើកបរដោយឈ្មោះ ឈិន ចូវផឹង ភេទប្រុស អាយុ៤៦ឆ្នាំ ក្នុងទិសដៅស្របគ្នា ជនជាតិចិន មុខរបរ អ្នកបើកបររថយន្តដឹកសាំងរបស់ក្រុមហ៊ុនសូគីមិច រស់នៅខេត្ត សានស៊ី គ្មានរបួសស្នាម ។

ចំណែកសាកសពអ្នកស្លាប់ទាំងពីរនាក់ បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយធ្វើដំណើររថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ៕

មតិយោបល់