កណ្តាលៈ ថ្ងៃអាទិត្យ ០៥កើត ខែបឋមាសាឍ ឆ្នាំច នព្វសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់អត្តឃាតចងក កាលពីវេលាម៉ោង៦និង២០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ទឹកជាប់ផ្ទះបាយ ស្ថិតនៅក្នុងភូមិពង្ររ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ រុន គឹមហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក នៅភូមិពង្ររ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះចងកនឹងខ្សែគោប្រវែង៥ម៉ែត្រ។
តាមកាសួរបំភ្លឺរបស់ឪពុកឈ្មោះតុបសារ៉ុម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កសិករនៅភូមិពង្ររ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា មុនពេលជនរងគ្រោះស្លាប់ គាត់បានហៅហូបបាយជុំគ្នាជាមួយម្តាយនឹងប្អូនប្រហែលម៉ោង២០និង១០នាទី វាមិនហូបទេ
តែនៅអង្គុយលេង ពេលនោះម្តាយឲ្យលុយទៅឡើងផ្ទះគេ ក៏វាប្រាប់ថាអត់ស្រួលខ្លួនទេ ក៏វាឲ្យប្អូនប្រុសទៅឡើងផ្ទះជំនួសទៅ ។ ហើយប្រហែលម៉ោង២១និង៣០នាទីវាក៏ឡើងទៅដេកខាងលើផ្ទះ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ប្រហែលម៉ោង៥និង៣០នាទីកូនប្រុសទី២គាត់ភ្ញាក់ឡើងក៏មកបន្ទប់ទឹកឃើញទ្វារបិទដាក់កន្លឹះពីក្នុង កូនគាត់ក៏ស្រែកហៅគាត់ពេលនោះគាត់មកដល់ក៏បានធាក់ទ្វាររបើកក៏ឃើញកូនច្បងគាត់ចងកនឹងខ្សែគោស្លាប់បាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យហេតុស្រុកអង្គស្នួលមកដល់កន្លែងកើតហេតុ ដោយចូលរួមពីលោក ក្រុមប្រឹក្សាឃុំ
គ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍នឹងឪពុកម្តាយបងប្អូន បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក។
សពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់