សម្រាប់សកម្មភាពញ៉ាំអាហារនៅខាងក្រៅផ្ទះ អ្នកប្រាកដជាចង់បានទីកន្លែងដែល សាកសមនឹងខ្លួន ដែលគ្រងសម្លៀកបំពាក់ស្អាត បាត ជាមួយនឹងភោជនីយដ្ឋានមានលក្ខណៈផាសុកភាព ម្ហូមឆ្ងាញ់ ក្នុងដំណើរជួបជុំ ក្រុមគ្រួសារ បងប្អូន។
នេះគឺជាបញ្ជីភោជនិយដ្ឋានទាំង ១០ កន្លែង ដែលល្អបំផុត ស្ថិតនៅក្នុងលំដាប់ពិភពលោក ហើយអ្នកដែលចង់បានម្ហូបឆ្ងាញ់ និងកន្លែងល្អគួរមកភោជនីយដ្ឋានទាំង ១០ ដូចខាងក្រោមនេះ៖
១០ . Vendome គឺជាភោជនីយដ្ឋានដែលស្ថិតនៅក្នុងទីក្រុងប្រទេសបារាំង Vendome តែវាមិនសូវសម្បូរសេវាកម្មអាហារបារាំងនោះទេ ដោយមានអាហារអាល្លឺម៉ង់ ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore188/TopRestaurant1_zps19a1c94d.jpg
៩. Steireck គឺជាភោជនិយដ្ឋានរបស់លោក Heinz Reitbauer ដោយអាហារភាគច្រើន យកតាមអាហារ គ្រួសារស៊ីរី និងមានទីកន្លែងអង្គុយញ៉ាំផ្អែមល្ហែម។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore188/TopRestaurant2_zpsfaaf29d9.jpg
៨. Arzak ជាភោជនីយដ្ឋានរបស់គ្រួសារ Juan Mari Arazak ជាមួយនឹងកូនស្រី Elena ArzakEspina ដែលជាអ្នកទទួលបានពាន់រង្វាន់ជាស្ត្រីចុងភៅ ដ៏ល្អ នៅលើពិភពលោកប្រចាំឆ្នាំ ២០១២។ ភាគច្រើនអាហារនៅក្នុងភោជនីយដ្ឋាននេះ យកតាមលក្ខណ អាល្លឺម៉ង់ ពោលគឺអាហារអាល្លឺម៉ងច្រើនជាង អាហារផ្សេងៗ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore188/TopRestaurant3_zps17687e3b.jpg
៧. Heston Blumenthal ជាភោជនីយដ្ឋាននៅក្នុងចក្រភពអង់គ្លេស ដែលដំណើរការដោយមេចុងភៅ Heston Blumenthal ។អាហារនៅក្នុងភោជនីយដ្ឋាននេះដែរ មានត្រីមឹកអាំង ទឹកស៊ុបដែលចម្អិនពីអាហារសមុទ្រ និងអាហារឆ្ងាញ់ជាច្រើនទៀត រួមទាំងកន្លែងដ៏រ៉ូមេនទិក។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore188/TopRestaurant4_zps6f27dda5.jpg
៦. D.O.M ជាភោជនីយដ្ឋានមួយដ៏ល្អស្ថិតនៅក្នុងប្រទេស ប្រេស៊ីល តែចង្ក្រានបានយយកស្ទីលតាម បែបអឺរ៉ុប ហើយអាហារល្បីនៅទីនេះ បានមកពី តំបន់អាម៉ាហ្សូន មានន័យថា ចុងភៅអ្នកធ្វើម្ហូបមកពីទីនោះ ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore188/TopRestaurant5_zps9769e47f.jpg
៥. Eleven Madison Park ជាកន្លែងញ៉ាំអាហារពេលល្ងាច ដែលល្អឯក ហើយនៅទីនេះដែរ គេអាចផឹកស្រា និងក្លែមជាមួយនឹង សាច់ក្រក់ ដែលធ្វើឡើងពីឈាមសត្វ និងសាច់សត្វ និងខ្យងក្តក់ ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore188/TopRestaurant6_zps728d1bce.jpg
៤. Mugaritz ជាភោជនីយដ្ឋាននៅក្នុងប្រទេសអេស្ប៉ាញ ដ៏ល្បីល្បាញ ដែលស្ថិតនៅក្នុងទីក្រុង Real Madrid ។ ញ៉ាំអាហារពេលល្ងាចនៅទីនេះ វាមានលក្ខណៈ ខុសប្លែកពី កន្លែងដទៃ ដោយអាចទទួលបាននំខេករស់ជាតិសូកូឡា និង កាកាវ ជាដើម ។ម្យ៉ាងវិញទៀតជាកន្លែងដែលមានភាពរ៉ូមេនទិក ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore188/TopRestaurant7_zps1d277122.jpg
៣. Osteria Francescana រស់ជាតិអាហារនៅទីនេះដែរ វាជាអាហារដែលមានលក្ខណបែបទំនើប បែបលក្ខណៈអ៊ីតាលី ដោយមានកន្លែងផ្អែមល្ហែម និងអាហារឆ្ងាញ់ទៀតផង។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore188/TopRestaurant8_zps1c34638c.jpg
២. Noma ជាភោជនីយដ្ឋាន ដែលមានរស់ជាតិ តាមបែបជនជាតិ ស្កេនឌីណាវៀន ហើយអាហារប្រចាំភោជនីយដ្ឋាន នៅទីនេះគឺ ក្តាមខ្មៅ ស៊ុតពណ៌លឿង ផ្សំគ្រឿងជាមួយរុក្ខជាតិ ដែលមានក្លិនក្រអូប។ ម្យ៉ាងវិញទៀត ភោជនីយដ្ឋាន នេះ មានសេវាកម្ម ២០ ផ្សេងគ្នា ជូនដល់អតិថិជនរបស់ខ្លួន។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore188/TopRestaurant9_zps096d87f3.jpg
១. El Celler de Can Roca ម្ចាស់ភាគហ៊ុនភោជនីយដ្ឋាន នេះជាបងប្អូនប្រុស ៣ នាក់ ហើយជាភោជនីយដ្ឋាន ស្ថិតនៅក្នុងលំដាប់ពិភពលោក ដោយមានរស់ជាតិអាហារឆ្ងុយឆ្ងាញ់សឹងគ្រប់ប្រភេទ ជាពិសេសបង្កង់អាំងលើធ្យូង និងសាច់ផ្សេងៗទៀត ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore188/TopRestaurant10_zps13d16f73.jpg
ព័ត៌មានជាតិ
មតិយោបល់