ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អង្គភាពសារព័ត៌មាន Post News ស្នើគេហទំព័រ tvnews.video4kh បញ្ឈប់ការលួចចម្លងអត្ថបទជាបន្ទាន់

ភ្នំពេញៈ ក្រោយពីអង្គភាពសារព័ត៌មាន Post News ដែលទើបបង្កើតឡើងថ្មីៗ យើងសង្កេតឃើញថា ស្ថាប័នសារព័ត៌មានមួយចំនួនបានលួចចម្លងអត្ថបទទៅផ្សព្វផ្សាយបន្ត ដោយគ្មានការសុំសិទ្ធិអនុញ្ញាតត្រឹមត្រូវ ដែលកត្តានេះ បានធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់យើង ក្នុងនោះ ក៏មានគេហទំព័រ tvnews.video4kh ជាដើម។

ជាក់ស្ដែង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ Post News បានចេញផ្សាយអត្ថបទមួយចំណងជើងថា “អាចារ្យ អេ ប្តឹងសមត្ថកិច្ចឃាត់រថយន្តប្រពន្ធចុង ដែលលួចទៅស្រឡាញ់ស្រីដូចគ្នា”។ ភ្លាមៗ គេហទំព័រ tvnews.video4kh បានធ្វើការលួចចម្លងអត្ថបទរបស់យើងទាំងស្រុង យកទៅផ្សាយលើគេហទំព័ររបស់ខ្លួន ដោយគ្មានការសុំសិទ្ធិអនុញ្ញាត។ ការចម្លង និងលួចអត្ថបទ ដែលជាស្នាដៃរបស់អង្គភាពយើងនេះ គឺជាទង្វើខុសទាំងផ្លូវច្បាប់ និងវិជ្ជាជីវៈតែម្ដង។

ករណីខាងលើនេះ Post News សូមស្នើដល់គេហទំព័រខាងលើ ត្រូវលុបចេញអត្ថបទដែលបានលួចពីអង្គភាពយើងពីគេហទំព័ររបស់ខ្លួន និងបញ្ឈប់ជាបន្ទាន់ នូវទង្វើលួចស្នាដៃរបស់យើងតទៅទៀត។

អង្គភាពសារព័ត៌មាន Post News គឺជាស្ថាប័នសារព័ត៌មានមួយដែលធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ រួមមាន Apps: Post News Media នៅលើទូរស័ព្ធឆ្លាតវៃ (Android និង iOS) គេហទំព័រ (postnews.com.kh) និងទំព័រហ្វេសប៊ុក (Facebook page: https://www.facebook.com/postnews.m/)។ យើងសូមរក្សាសិទ្ធិក្នុងការផ្សព្វផ្សាយនូវអត្ថបទដែលជាស្នាដៃរបស់យើង ក្នុងនាមជាកូនខ្មែរ គ្មានការថតចម្លង ឬលួចស្នាដៃចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព៕

tvnewsvideo4khmer_10-08-16-_01tvnewsvideo4khmer_10-08-16-_02tvnewsvideo4khmer_10-08-16-_03tvnewsvideo4khmer_10-08-16-_04tvnewsvideo4khmer_10-08-16-_05

មតិយោបល់