ព័ត៌មានជាតិ

ម៉ូតូDukeជិះលឿនពេក បុករទេះលក់សាច់កាប់ រងរបួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កមកពីបុរសម្នាក់ជិះម៉ូតូម៉ាកDukeបុករទេះលក់សាច់កាប់ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ លើស្ពានច្បាអំពៅថ្មី សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូម៉ាកKTM-Duke មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CN-6453 បើកឡើងលើស្ពានក្នុងល្បឿនលឿនពេកទិសដៅពីលិចទៅកើតស្រាប់តែបុកពីក្រោយម៉ូតូដឹករទេះលក់សាច់កាប់ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យក្រឡាប់រទេះនោះរងការខូចខាតយ៉ាងដំណំហើយ អ្នកបើករទេះនោះ២នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យអ្នកបើកម៉ូតូរងរបួសស្រាលទៅមន្ទីរពេទ្យដូចគ្នា។

ក្រោយពេលកើតហេតុខាងភាគីតំណាងខាងម៉ូតូមកទទួលខុសត្រូវចេញថ្លៃសងខូចខាតទៅខាងភាគីរទេះលក់សាច់កាប់នោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់