ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុករតនមណ្ឌល បង្រ្កាបជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ

បាត់ដំបងៈ កាលពីថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរ បាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងបង្រ្កាបករណី (លួចម៉ូតូ) មួយករណី ដោយបានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ។

ជនសង្ស័យ៖ ១-ឈ្មោះ អុល សុខឡេង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ២-ឈ្មោះ ធា ធាន ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ដោយដកហូតបាន៖ -ម៉ូតចំនួន០២គ្រឿង ម៉ាកអ៊ិចស៊ីទ័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ លេខម៉ាស៊ីន G3 D4E 410667 គ្មានស្លាកលេខ និងម៉ាកអ៊ិចស៊ីទ័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខម៉ាស៊ីន G3D4E 460464 គ្មានស្លាកលេខ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនាវេលាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះ ជាដើមបណ្តឹងឈ្មោះ វន ផានិត ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវជនសង័្សយធ្វើសក ម្មភាពលួចយកម៉ូតូដូចភិនភាគខាងលើ ក្នុងខណៈដែលជនរងគ្រោះទុកម៉ូតូនៅខាងមុខផ្ទះ ។

លុះដឹងថាបាត់ម៉ូតូជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុក ហើយភ្លាមៗសមត្ថកិច្ចនគរបាលស្រុកបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារួចឈានដល់ការបង្រ្កាបឃាត់ខ្លួន និងដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ ។

ក្រោយពីបានធ្វើការសាកសួរជនសង្ស័យបានសារភាពថា រូបគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពលួច (ម៉ូតូ) ចំនួន០២គ្រឿង របស់ជនរងគ្រោះ ដូចមានភិនភាគខាងលើប្រាកដមែន ។

បច្ចុប្បន្នះជនសង្ស័យ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់