ក្រុមជម្រើសជាតិប៊ែលហ្ស៊ុក បានក្លាយជាក្រុមអឺរ៉ុបទី២ ហើយបន្ទាប់ពីម្ចាស់ផ្ទះរុស្ស៊ី ដែលបានបើកឆាកយកឈ្នះលើគូបដិបក្ខយ៉ាងដាច់គ្រាប់បាល់បែបនេះ ពោលគឺបានយកឈ្នះក្រុមប៉ាណាម៉ា ក្នុងលទ្ធផល ៣-០ ។
ប៊ែលហ្ស៊ិក ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ក្រុមជើងខ្លាំងមកពីតំបន់អឺរ៉ុបមួយនេះ បានបំបាក់ក្រុមមកពីតំបន់អាមេរិកកណ្តាលប៉ាណាម៉ា ក្នុងលទ្ធផលចាស់ដៃ ៣-០ ។ ៣គ្រាប់របស់ប៊ែលហ្ស៊ិក ស៊ុតបញ្ចូលទីបានសម្រេចដោយ ខ្សែប្រយុទ្ធក្រុម Napoli កីឡាករ Dries Mertens នៅនាទីទី៤៧និង២គ្រាប់ផ្សេងទៀតរកបានដោយខ្សែប្រយុទ្ធ ក្រុមបីសាចក្រហម Manchester United កីឡាករ Romelu Lukaku នៅនាទីទី៦៩ និងនាទីទី៧៥។ តាមរយៈលទ្ធផលនេះដែរ បានធ្វើឲ្យប៊ែលហ្ស៊ិក ឈរកំពូលតារាង ពូល G បណ្តោះអាសន្នសិន មាន ៣ពិន្ទុស្មើអង់គ្លេស តែ មានគ្រាប់បាល់ស៊ុតបញ្ចូលទី ច្រើនជាងអង់គ្លេស។
ដូច្នេះហើយ សម្រាប់ពូល G នេះដែរ អង់គ្លស និងប៊ែលហ្ស៊ិក បានបើកឆាកឈ្នះការប្រកួតដូចគ្នា ខណៈក្រុមទាំង២ នេះសុទ្ធសឹងរំពឹងបានឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយបន្តទៀត ដូចៗគ្នា។



https://www.youtube.com/watch?v=AQj51yUeq8k
មតិយោបល់