ព័ត៌មានជាតិ

ស​ម្ព័​ន្ធ​​មេ​ត្រី​ភា​ព​​ ​ភ្នំ​ពេ​ញ​​​-​​បា​ង​ក​ក​ ​ត្រូ​វ​បា​ន​​ប​ង្កើ​ត​ឡើ​ង​​

កិច្ចព្រមព្រៀង​សម្ព័ន្ធមេត្រីភាព​រវាង រាជធានី​ភ្នំពេញ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង រាជធានី​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ត្រូវបាន ឯកឧត្តម កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង ឯកឧត្តម សុខុម​ផាន់ បារិ​បាត់ អភិបាល​ក្រុង​បាងកក បាន​ចុះហត្ថលេខា​រួមគ្នា នា រសៀល​ថ្ងៃ​ទី ០៤ ខែ មករា ឆ្នាំ ២០១៣ នៅ​សាលា​រាជធានី​ភ្នំពេញ ។ ពិធី ចុះហត្ថលេខា​ចង​សម្ព័ន្ធមេត្រីភាព​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅ​បន្ទាប់ពី សាលា​រាជ ធានី​ភ្នំពេញ ទទួលបាន​គោលការណ៍​អនុញ្ញត​ដ៏​ខ្ពង់ខ្ពង់​ពី សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៩ ខែ មេសា ឆ្នាំ ២០១២ និង​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​នៃ​រាជធានី​របស់​ប្រទេស​ទាំង​ពីរ បាន​ជួបពិភាក្សា និង​ឯកភាព​គ្នា កាលពី​ដំណើរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​ទីក្រុង​បាងកក​ជា​លើកដំបូង​នៅ​រាជធានី ភ្នំពេញ នា​អំឡុង​ខែ ឧសភា ឆ្នាំ ២០១២ កន្លងមកនេះ ។​

​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​បង្កើត​នូវ​ទំនាក់ទំនង​ដែល​ស្ថិតក្រោម​ច្បាប់ ជា ធរមាន​នៃ​ប្រទេស​រៀងៗ​ខ្លួន ក្នុង​គោលបំណង​លើកកម្ពស់ និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ ទ្វេរ​ភាគី​ឲ្យ​កាន់តែ​មាន ប្រសិទ្ធភាព​រវាង​ប្រជាជន​ទាំងពីរ តាមរយៈ​នៃ​ការផ្លាស់ប្តូរ​ទស្សនៈ​វិស័យ និង​ព័ត៌មាន ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការអប់រំ បរិស្ថាន ការបណ្តុះបណ្តាល​វ​ជ្ជា​ជីវៈ និង បច្ចេកទេស​នានា ។ ក៏​ដូច​ជា​ការ​ជម្រុញ និង លើកទឹកចិត្ត ឲ្យមាន​នូវ​សកម្មភាព​នានា​ដែល​ទាក់ទង​នឹង វិទ្យាសាស្ត្រ ការអប់រំ និង​ការបណ្តុះបណ្តាល​ធនធាន មនុស្ស​រវាង​ទីក្រុង​ទាំង​ពីរ​ផង​ដែរ ។ ពិសេស​ការ​ជម្រុញ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​បណ្តា​អាជីវករ​របស់​ទីក្រុង ទាំងពីរ បាន​ជួប​ពិភាក្សា​គ្នា​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការបណ្តាក់ទុន​រកស៊ី​ទាំង​នៅ​ភ្នំពេញ និង​នៅ​បាងកក ដោយ គោរព​ទៅតាម​ច្បាប់​នី​មួយៗ តាម​គោលការណ៍​ស្មើភាព និង​មាន​ផលប្រយោជន៍​ទាំងសងខាង ។

​សូមបញ្ជាក់​ថា : ក្នុងឱកាស​ដែល​គណៈប្រតិភូ​ទីក្រុង​បាងកក ដឹកនាំ​ដោយ ឯកឧត្តម សុខុម​ផាន់ បារិ​បាត់ អភិបាល​ក្រុង​បាងកក អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី ០៣ ដល់​ថ្ងៃ​ទី ០៤ ខែ មករា ឆ្នាំ ២០១៣ កន្លងមកនេះ ក្រៅ​ពី​បាន​អញ្ជើញ​ចូលរួម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្ព័ន្ធមេត្រីភាព​រវាង រាជ ធានី​ភ្នំពេញ និង រាជធានី​បាងកក គណៈប្រតិភូ​ក៍បាន​អញ្ជើញ​ចូល​គោរព ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព ព្រះមហា វីរក្សត្រ ព្រះវររាជបិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការ​ដ៏​ខ្ពង់ខ្ពស់ នា​រសៀល​ថ្ងៃ​ទី ០៣ ខែ មករា ឆ្នាំ ២០១៣ នៅ​ព្រះបរមរាជវាំង ក្រោម​ព្រះ​វត្តមាន សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណ​រស្មី ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ នៃ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ៕

មតិយោបល់