ព័ត៌មានជាតិ

​ម៉ូតូកង់បីបុកម៉ូតូ ស្លាប់ម្តាយកូន២នាក់ នៅស្រុកសាលាក្រៅ!

ប៉ៃលិនៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃច័ន្ទ ០៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូកង់បី ស្ថិតនៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់។

ជនរងគ្រោះឈ្មោះ ណាត ស្រីដា ភេទស្រី អាយុ ២២ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងទី២ឈ្មោះ រិន បុស្បា ភេទស្រី អាយុ៣ឆ្នាំ កូនបង្កើតស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តបាត់ដំបង។ ទី៣-ឈ្មោះ រិន ពិសី ភេទស្រី អាយុ៧ឆ្នាំ កូនបង្កើត និងឈ្មោះ តេន ភារម្យ អាយុ៣៦ឆ្នាំ ត្រូវជាប្ដី និងជាឪពុកជនរងគ្រោះ។ ជនរងគ្រោះទាំង៤នាក់ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ចំណែកឯភាគីខាងម៉ូតូកង់បីមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុកវត្ថុតាងនៅនឹងកន្លែងកើតហេតុ។

មូលហេតុ បណ្ដាលមកពីម៉ូតូកង់បីបុកពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង។
បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំធ្វើការដោះស្រាយ៕

មតិយោបល់