ខេត្តសៀមរាប៖ ពពួកសត្វព្រៃកម្រជាច្រើនប្រភេទមានដូចជាៈពស់វែក,អណ្តើក,ត្រកួត,ឈ្លូស,ជ្រូកព្រៃ,ជាដើម ត្រូវបានគេច្រកការ៉ុងដាក់តាមរថយន្ត និង ម៉ូតូពីតំបន់ទន្លេសាបនិងតំបន់ព្រៃភ្នំនៃខេត្តសៀមរាបយកមកលក់នៅទីប្រជុំជនក្រុងសៀមរាប ជាពិសេសលក់នៅតាមហាងផឹកស៊ីជាច្រើននៅម្តុំផ្លូវ៦០ម៉ែត្រ ជាក់ស្តែងនៅហាងស្រីមុំ ដែលមានលក់សត្វព្រៃគ្រប់ប្រភេទសម្រាប់តំរូវការរបស់អតិថិជន ហើយករណីនេះទំនងជាមានការបើកភ្លើងខៀវពីសំណាក់សមត្ថកិច្ចជំនាញមួយចំនួន ទើបសកម្មភាពជួញដូរសត្វព្រៃទាំងនេះនៅតែបន្តកើតជាយូរយាណាស់មកហើយ។ បើតាមប្រភពជាក់ស្តែងរបស់ភ្ញៀវដែលចូលទៅហូបចុកបានឲ្យដឹងថា ទីតាំងដែលមានលក់សត្វព្រៃគ្រប់ប្រភេទសម្រាប់ធ្វើជាអាហារទៅតាមតម្រូវការរបស់ភ្ញៀវនេះគឺស្ថិតនៅម្តុំផ្លូវ៦០ម៉ែត្រក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានយីហោ ហាងមួយចំនួនដូចជា៖ ហាងស្រីមុំ១,ស្រីមុំ២, ហាងម្លប់ស្បូវ៦០ម៉ែត្រ,ហាងចំប៉ីសៀមរាបជាដើមដែលមានលក់យូរយាណាស់មកហើយ។ប្រភពបានបន្តថា ចំពោះតម្លៃសត្វព្រៃដែលគេលក់ក្នុងមួយចានតម្លៃចាប់ពី១០ដុល្លាទៅ៥០ដុល្លា។ប្រភពបានបន្តទៀតថា ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបបានដាក់ការស្តីបន្ទោសយធ្ងន់ធ្ងរទៅលើអាជ្ញាធរមានសមត្ថកិច្ច…
មតិយោបល់