ព័ត៌មានជាតិ

រថយន្ត៤គ្រឿងបុកគ្នា រងការខូចខាត នៅស្រុកកំពង់ត្រឡាច!

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៣-៦៤ ភូមិឡរពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត៤គ្រឿងបុកគ្នា។

រថយន្តទី១ម៉ាក Hyundai ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2232 អ្នកបើកបរឈ្មោះ សូត្រ ពិសាល ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង និងរថយន្តម៉ាកHigh Lander ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2X-7763 អ្នកបើកបរឈ្មោះ សៀង ស៊ីផាត ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង និងរថយន្តម៉ាកSsang yong ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2V-2364 អ្នកបើកបរឈ្មោះ ជិន សារ៉ាត់ ភេទ ប្រុស អាយុ៣៥ឆ្នាំ នៅភូមិអូម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង និងរថយន្តម៉ាកFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9526 អ្នកបើកបរឈ្មោះ ណុប ហេង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរស្របទិសគ្នា។

ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកំពង់ត្រឡាច បានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង ប្រមូលយកវត្ថុតាងខាងលើ រក្សាទុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់