ព័ត៌មានជាតិ

រន្ធត់ណាស់! ប្ដីប្រពន្ធ២នាក់ ទើបចេញពីបុណ្យសព៧ ថ្ងៃ បើករថយន្តថយក្រោយជាប់ហ្គែ ទៅបុកចូលផ្ទះប្រជាពលរដ្ឋ…

ភ្នំពេញ: ប្ដីប្រពន្ធពីរនាក់ ទើបចេញពីបុណ្យសព៧ថ្ងៃ ស្រាប់តែបើករថយន្តត្រលប់ក្រោយជាប់ហ្គែ ក៏ទៅបុកចូលផ្ទះប្រជាពរដ្ឋ បណ្ដាលឲ្យខូចខាតផ្ទះ និងរថយន្តយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងបុរីចាំការដូងផ្ទះលេខE20 សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសម្ដីម្ចាស់រថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ និងប្រពន្ធ បានបើករថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-6445 មកបុណ្យសព៧ថ្ងៃ នៅជិតកន្លែងកើតហេតុខាងលើ ខណ:ត្រលប់ទៅវិញ បានថយរថយន្តទៅក្រោយ ស្រាប់តែជាប់ហ្គែ បណ្ដាលឲ្យទៅបុកបង់អង្គុយលេង នៅខាងមុខផ្ទះគេបាក់ខ្ទេច និងបន្តទៅបុកទ្វារកញ្ចក់ដាច់ទ្វារមួយចំហៀង បែកកញ្ចក់រាយប៉ាយពេញផ្ទះ ចំណែករថយន្តកល់ជាប់ជញ្ជាំងខាងក្រោយ ត្រូវម្ចាស់កាច់សោរពន្លត់។

ក្រោយកើតហេតុ សមត្ថកិច្ចមមូលដ្ឋាន បានមកដល់កន្លែង ឃើញថាមិនមានបង្កឲ្យមនុស្សរបួស ទើបឲ្យម្ចាស់រថយន្តសម្របសម្រួល ជាមួយម្ចាស់ផ្ទះ ដោយភាគីរថយន្តបង្ក ព្រមសង់សំណងរាល់ការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង៕

មតិយោបល់