ព័ត៌មានជាតិ

រថយន្តក្រទ្បុកស៊ីម៉ងត៍ក្រុមហ៊ុនជីបម៉ុង ប៉ះគ្នាជាមួយរថយន្តឆ្លាម នៅខណ្ឌទួលគោក

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រទ្បុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីបម៉ុង ប៉ះគ្នាជាមួយរថយន្តម៉ាកឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2G-5490 បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០ និង១០ នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៨ តាមបណ្ដោយផ្លូវ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច បានចុះធ្វើការវាស់វាងផងដែរ៕

មតិយោបល់