ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី៤នាក់ ពាក់ព័ន្ធករណី…

បន្ទាយមានជ័យ: នៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនការងារគ្រឿងញៀន បានចុះបង្រ្កាបករណីចែកចាយ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ចំនួន ០២គោលដៅផ្សេងគ្នា។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានអំពីករណីខាងលើ លោកបានស្នើសុំគោលការណ៍ពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងខេត្ត លោកបានចាត់ឲ្យកម្លាំងជំនាញ ចុះបង្រ្កាបដល់ទីតាំងកើតហេតុ និងនាំខ្លួនមកជនសង្ស័យមកសាកសួរចំនួន ០៤នាក់៖
១-ឈ្មោះ វេត ពឺន ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ ។
២-ឈ្មោះ ហ៊ន ត:វណ្ណ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ ។
៣-ឈ្មោះ ធី និច ភេទ ស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ ។
៤-ឈ្មោះ ហុង គឹមឡេង ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ។

ដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០៦កូនថង់ ស្មើ ២,៥៩ក្រាម
-ម៉ូតូ ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-នាឡិកាដៃចំនួន ០២ខ្សែ
-ខ្សែកលោហធាតុពណ៌លឿង ០១ខ្សែ
-ចិញ្ចៀនលោហធាតុពណ៌លឿង ០៣វង់
-ក្រវិលលោហធាតុពណ៌លឿង ០១ចំហៀង
-កូនថង់ច្រកគ្រឿងញៀនមួយចំនួន
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តរកសារធាតុញៀន គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ចែកចាយរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់