ព័ត៌មានជាតិ

Update៖ ករណីជនបរទេសម្នាក់ ផ្តិតទឹកមាត់ ដាក់លើលុយក្លែងក្លាយ រួចទុកចោលលើទូ ATM លទ្ធផលបង្ហាញថា មិនមានផ្ទុកមេរោគកូវីដ១៩ ទេ

ភ្នំពេញៈ យោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីនាំខ្លួនយកទៅពិនិត្យកំហាករួចមក បានបង្ហាញជាលទ្ធផលថា ជនបរទេសនេះ មិនមានផ្ទុកមេរោគកូវីដ១៩នោះទេ។

ហើយនៅពេលនេះ សមត្ថកិច្ចអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំយកជនបរទេសនេះ ទៅពិនិត្យរកសារធាតុញៀន និងអនុវត្តបន្តតាមនីតិវីធីច្បាប់។

សូមជំរាបថា ជនបរទេសខាងលើ បានផ្តិតទឹកមាត់ ដាក់លើលុយក្លែងក្លាយ ហើយទុកចោលលើទូ ATM អេស៊ីលីដា ជិតសាលានីម៕

មតិយោបល់