កំពង់ស្ពឺៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនចាំម៉ាក បានបុកមនុស្សវិកលចរិតម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ ពីជើងទៅត្បូង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយសពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយមិនទាន់រកសាច់ញាតិបងប្អូនឃើញនៅឡើយនោះទេ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៥នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤០-៤១ ចំណុចភូមិរំលោង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
មតិយោបល់