Post News Media ព័ត៌មានជាតិ ហាយឡែនឌ័រ ពន្...

ហាយឡែនឌ័រ ពន្លះម៉ូតូសង់ ស្លាប់ម្នាក់យ៉ាងរន្ធត់នៅផ្លូវជាតិលេខ៦

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ហាយឡែនឌ័រ បានបុកជាមួយម៉ូតូសង់ បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២៥-៣២៦ ភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-4175 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ក្នុងទិសដៅពីលិចទៅកើត បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1C-2680 បើកបរដោយឈ្មោះ ពាង លយ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិោកវាល ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ បើកបរទិសដៅពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតេហតុតែម្តង ចំណែករថយន្តនិងម៉ូតូរងការខូចខាតធ្ងន់ធ្ងរដូចគ្នា។ ចំណែកមូលហេតុ បណ្តាលមកពីរថយន្តបើកបរមិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុផ្នែកជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបានវាស់វែងនៅកន្លែងកើតហេតុ និងប្រមូលវត្ថុតាងមកកាន់អង្កភាពដើម្បីចាត់ការតាមនិតិវិធី៕