ភ្នំពេញ៖តារា ជាមនុស្សម្នាក់ ដែលឡូយឆាយ និងជាទីចំណាប់អារម្មណ៍របស់ មហាជន បើទោះបីជាខ្លួនកំពុងធ្វើអ្វីនៅទីណា ឬស្លៀកពាក់ តុបតែងកាយយ៉ាងណា គឺស្ថិតក្នុងក្រសែភ្នែក ជានិច្ច ។មានអ្នកគាំទ្រ និងតាមដានសង្គមសិល្បៈ ជាច្រើន បានចម្លងស្ទីល ពីតារាដែលខ្លួនពេញចិត្ត ទាំងការស្លៀកពាក់ ថាតារានោះ ពាក់ម៉ូតអ្វី ហើយឡូយអត់ នោះខ្លួននឹងទិញស្លៀកតាម នេះយើងនិយាយតែមួយផ្នែកត្រឹមកចុះមកក្រោមតែប៉ុណ្ណោះ ។ សម្រាប់មួយតួលើ គឺក ដល់ក្បាល ក៏ជាចំណាប់អារម្មណ៍បំផុត របស់ អ្នកគាំទ្រ នោះគឺម៉ូតសក់ ការចោះត្រចៀក ពាក់ក្រវិល និង ស្ទីលលេងពុកមាត់ជាដើម ។ ស្ទីលពុកមាត់ នៅលោកខាងលិច គេមិនសូវជាខ្វល់នោះ ទេ រឿងតារាទុក ឬមិនទុកពុកមាត់ តែសំខាន់ អាចធ្វើឲ្យគេចាប់អារម្មណ៍អត់ តែប៉ុណ្ណោះ ក៏ប៉ុន្តែ សម្រាប់ តារាចម្រៀង ខេម វិញទុកពុកចង្ការ តែត្រូវបានទស្សនិកម្នាក់ ធ្វើការរិះគន់ទៅលើពុកចង្ការរបស់គាត់ ។
ខេម ត្រូវបានម្ចាស់គណនី បណ្តាញសង្គមហ្វេសប៊ុកម្នាក់ ដែលយើងសូមលាក់ ឈ្មោះ ដោយសរសេរនៅលើ ទំព័រហ្វេសប៊ុក Official Town Production ថា “ផលិតកម្មគួរឲ្យលុយតារារបស់ខ្លួនទៅកោរពុកមាត់ខ្លះទៅ។ យកល្អផលិតកម្មគួរមានអ្នកចាំធ្វើម៉ូតសក់ឲ្យតារាឲ្យត្រូវនឹងបទ ចម្រៀងនិងបង្កើតម៉ូតសក់ថ្មីៗដើម្បីទាក់ទាញយុវវ័យនិងកាត់បន្ថយ ការចម្លងសូម្បីតែម៉ូតសក់” ។ ការសេរបែបនេះ ខណៈដែលទំព័រផលិតកម្ម បានបង្ហោះបទ “បែកពីអូនបងមានលុយចាយជាងមុន” ។
តែទោះជាយ៉ាងណា រឿង ខេម កោរពុកមាត់ ឬមិនកោរពុកមាត់ វាជារឿងបុគ្គលតែប៉ុណ្ណោះ បើទោះបី ខេម ជាតារាក៏ដោយ តែគាត់មិនបានធ្វើអ្វីខុស នោះទេ ហើយសំណើររបស់ ម្ចាស់គណនីខាងលើ ក៏មិនខុសដែរ ព្រោះថាចង់ឃើញ តារាដែលខ្លួនពេញចិត្ត ស្អាតជាងនេះ តែប៉ុណ្ណោះ បើចឹងមែននោះ ! ធ្វើតាមសំណើរទៅ ៕
ចុចអានអត្ថបទ ៖ តារាសម្តែង សុខ សោម៉ាវត្តី រិះគន់ក្រុមហ៊ុនទូរស័ព្ទស្មាត
មតិយោបល់