ព័ត៌មានជាតិ

ករណីរវាងរថយន្តនិងម៉ូតូសណ្តោងរទេះបណ្តាលអោយបុរស២នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៤៨…

កោះកុង:ប្រភពយោងតាមផេកផ្សព្វផ្សាយអប់រំស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងម៉ូតូសណ្ដោងរទេះ មានទិសដៅបញ្ច្រាសទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៤៨ ស្ថិតនៅចំនុច ស្ពានអូស្រីស្រណោះ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បណ្ដាលអោយមនុស្សស្លាប់២នាក់ប្រុស ។
១.អ្នកបើកបររថយន្តឈ្មោះ សៀន ពិសិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរតៃកុងឡាន មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បើកបររថយន្ដម៉ាក់Hyundai ពណ៌ទឹកក្រូច លាយ សរ ពាក់ស្លាកលេខ ភ្នំពេញ 3C-5147 បើកបរពីកេីតមកលិច ត្រូវបានឃាត់ខ្លួននៅអធិកាដ្ឋាន។
២. អ្នកបើកបរម៉ូតូឈ្មោះ ម៉េង ហៀង អាយុ៤៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកបរម៉ូតូម៉ាកVIVAពណ៍ខ្មៅ គ្មានស្លាកលេខ បេីកបរពីរលិចទៅកេីត (ស្លាប់)
៣.អ្នករួមដំណេីរ ឈ្មោះ លុនលីដង់ អាយុ៣៣មុខរបរ កម្មករសំណង់ មានទីលំនៅជាមួយគ្នា(ស្លាប់)។
បច្ចុប្បន្ន រថយន្ដ និងម៉ូតូ កម្លាំងយើងបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។

មតិយោបល់