កែបៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទីយប់ នៅចំណុចផ្លូវកោងខាងកើតស្ថានីយ៍ប្រងតេលា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ក្នុងខេត្ដកែប លើផ្លូវជាតិ៣៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដដែលមានទិសបញ្ច្រាសគ្នា បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់។
ករណីនេះកើតឡើងរាវង ម៉ូតូម៉ាកហុងដាវេវ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរពីកើតទៅលិច ដោយឈ្មោះ សាយ សារុន ភេទ ប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូរ ខេត្ដកំពត មុខរបកសិករ ស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរ២នាក់ ទី១ឈ្មោះ វឿន សុភក្រ័ ភេទប្រុស អាយុ ៣៤ឆ្នាំ
នៅភូមិអូក្រសារ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប (ស្លាប់នៅនឹងកន្លែង)និងទី២ឈ្មោះ ឆឹង អឿន ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិអំពេង ឃុំអង្កោល របួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះមណ្ឌលសុខាភាពពងទឹក ដឹកបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ កែប ។ ខណៈដែលបើកបរដល់ចំណុចកើតហេតុ ក៏បានបុកនឹង រថយន្តបើកមកពីទិសផ្ទុយ ម៉ាក HYUNDAI ពណ៌ស គ្មានស្លាកលេខ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្ដបានរត់គេចខ្លួនបាត់ ។ ចំណែកមូលហេតុ បណ្តាលមកពីបើកបរមិនប្រកាន់ស្តាំ។ មូលហរតុមិនប្រកាន់ស្ដាំ។បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ជាបណ្តាះអាសន្នដើម្បីបំពេញ សំណុំរឿងចាត់ការតាមច្បាប់បន្តទៀត។ ចំណែកឯសាកសពត្រូវបានរថយន្ដសង្គ្រោះរបស់ស្នងការនគរបាលខេត្ដកែប ដឹកបញ្ជូនទៅប្រគល់ឲ្យគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់