ព័ត៌មានជាតិ

មិនទាន់ស្វាង ស្រវឹងពីយប់ ជិះម៉ូតូជ្រុលទៅបុកខឿនចិញ្ចើមផ្លូវដួលសន្លប់ស្តូក

ភ្នំពេញ: បុរសម្នាក់របួសសន្លប់ស្តូក បន្ទាប់ពីជិះម៉ូតូក្នុងសភាពស្រវឹងសល់ចំហាយពីយប់ ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ចំណុចភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះ អាយុជាង២០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ក្នុងសភាពសន្លប់ឈឹងនៅកន្លែង ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ កំពង់ស្ពឺ 1A-4008 ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ដោយសារការប្រើប្រាស់ជាតិស្រវឹង ពីយប់ មិនទាន់ស្វាង រេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យ ដួលសន្លប់ស្តូកស្តឹងតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្រ្គោះ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍ទឹកថ្លា ៕

មតិយោបល់