ព័ត៌មានជាតិ

ស្រីស្អាតលក់គ្រឿងញៀន ១២កញ្ចប់នៅបឹងទំពុនត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី លីន ឡេង ឋានៈ នាយករងមន្ទីរ និងដោយបានការអនុញ្ញាតពីលោក អ៊ុ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋាន១កន្លែងពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ស្ថិតនៅផ្ទះជួលេខ១៣ ផ្លូវលេខ៣បេតេ ភូមិ ចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយបានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះ ណៃ ផារី ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ក្នុងការត្រួតពិនិត្យកម្លាំងប្រតិបត្តិការចម្រុះបានចាប់យកវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ថង់ធំ , សំបកថង់ប្លាស្ទិចតូចៗមួយចំនួន និង ជញ្ជីងអេឡិចត្រូនិចចំនួន១ គ្រឿង ។ក្រោយពីប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះស្ត្រីជាជនសង្ស័យ និង វត្ថុតាង បានប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់