អាមេរិកៈ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីរដ្ឋាភិបាលអាមេរិក ប្រកាសដក់ខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ដោយចោទប្រកាន់ថា មានភាពលំអៀងផ្នែកនយោបាយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។
ការប្រកាសនេះ បានធ្វើឡើងដោយប្រេសិតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley កាលពីថ្ងៃអង្គារ ដោយលោកស្រី Haley បានហៅក្រុមប្រឹក្សា UN ថា ជាក្រុមប្រឹក្សាដែលគ្រាន់តែការពារសិទ្ធមនុស្សឲ្យបណ្ដាលប្រទេសក្រីក្រប៉ុណ្ណោះ។
មកទល់ពេលនេះ គឺមិនទាន់មានការអះអាងណាមួយ បញ្ជាក់បន្ថែមជុំវិញការប្រកាសដកខ្លួននេះទេ ប៉ុន្តែវាត្រូវបានគេមើលឃើញថា កើតទ្បើយបន្ទាប់ពីរដ្ឋបាលលោក ត្រាំ កំពុងមានបញ្ហាទៅនឹងគោលនយោបាយថ្មីរបស់ខ្លួន ក្នុងការបំបែកក្រុមក្មេងៗអន្តោប្រវេសន៍ ចេញពីឪពុកម្តាយរបស់ពួកគេ ដែលធ្វើឲ្យផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លា នៅក្នុងប្រទេស៕
មតិយោបល់