ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! បុរសម្នាក់ ជិះម៉ូតូទៅបុកដើមច័ន្ធគិរី បណ្ដាលឲ្យដួលបាក់.កស្លាប់ភ្លាមៗ

ព្រៃវែង: កាលពីវេលាម៉ោង៨ និង ៤៥នាទីយប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ បុរសម្នាក់ ជិះម៉ូតូទៅបុកដើមច័ន្ទគិរី បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមនៅលើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ អឿន ភឿន ហៅឆ្លូញ ភេទប្រុស អាយុ៤៨ឆ្នាំ រស់​នៅភូមិព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹង បានជិះ​ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C-0859 ធ្វើដំណើរពីកើតទៅលិច លុះមកដល់កន្លែងកើតហតុ បានជ្រុលចង្កូតទៅបុកជាមួយគល់ដើមច័ន្ទគិរី បណ្តាលឲ្យដួលបាក់.កស្លាប់នៅកន្លែង។

ក្រោយកើតហេតុវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការដោះស្រាយតាមនិតិវិធី។ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់