(ភ្នំពេញ): រហូតមកទល់និងព្រឹកថ្ងៃទី២៦មីនានេះលោក អ៊ុន សំអាត នាយនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ត្រូវបានគេរាយការណ៍ថា មានអាការ:ធូរស្រាលហើយ បន្ទាប់ពីលោកត្រូវក្រុមគ្រូពេទ្យកាល់មែ៉តជួយសង្រ្គោះពេញ១យប់ ។
បើតាមមន្រ្តីនគរបាលប៉ុស្តិ៍វត្តភ្នំ បានប្រាប់ថា លោកអ៊ុន សំអាត ព្រឹកនេះមានអាការ:ធូរស្រាលហើយ ខណ:ដែលលោករងរបួសលើដោះខាងឆ្វេងពោលត្រូវរបួសត្រង់ចំណុចលើបេះដូងប៉ុនមេដៃ ធ្លាយពីមុខទៅក្រោយ ប៉ុន្តែពេលនេះលោកអាចនិយាយបានហើយ ។
បើតាមមន្រ្តីនគរបាលប៉ុស្តិ៍វត្តភ្នំ បានប្រាប់ថា ដំបូងឡើយផ្តើមចេញពីជនសង្ស័យញៀនថ្នាំ បន្ទាប់មកក៍ឈ្លោះជាមួយម្តាយរបស់ខ្លួន រហូតដល់បិទទ្វារចាក់សោរជក់គ្រឿងញៀនក្នុងផ្ទះ កាលពីវេលាមោ៉ង ១០:៣០នាទីយប់ ថ្ងៃទី២៥មីនា ២០១៦ នៅចំនុចផ្លូវ១០៨កែង១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ គ្រានោះម្តាយក៍បានទូរស័ព្ទលោក អ៊ុន សំអាត ឱ្យជួយសម្របសម្រួល។
មន្រ្តីដដែលបន្តរថា ខណ:ដែលលោកអ៊ុន សំអាតនិងរងប៉ុស្តិ៍ ទៅអន្តរាគមន៍ ស្រាប់តែជនសង្ស័យបាញ់លោកអ៊ុន សំអាត ១គ្រាប់ ទាំងលោកអ៊ុន សំអាតមិនទាន់ទាំងបាននិយាយសម្របសម្រួលផងនោះ។ ដោយឡែកនាយរងប៉ុស្តិ៍ដែលទៅជាមួយក៍បានរត់ផងដែរ ខណ:ជនសង្ស័យបាញ់ជាច្រើនគ្រាប់ ប៉ុន្តែមិនត្រូវ ។
មន្រ្តីដដែលបន្តរទៀតថា ក្រោយពីលឺដំណឹង មេប៉ុស្តិ៍វត្តភ្នំ រងរបួសហើយនោះ មន្រ្តីនគរបាលប៉ុស្តិ៍ ក៍បានចុះជួយអន្តរាគមន៍ គ្រានោះស្រាប់តែត្រូវជនសង្ស័យភ្ជង់ក្បាលមន្រ្តីនគរបាលប៉ុស្តិ៍នោះម្នាក់ទៀត តែមិនបានបាញ់នោះទេ ដោយសារយល់ថា ជាមិត្តភក្តិធ្លាប់រៀនជាមួយគ្នា ។ ប៉ុន្តែជនសង្ស័យបានវាយក្បាលមិត្តភក្តិនោះនឹងស្នាប់កាំភ្លើង និងទាត់ធាក់លោក អ៊ុន សំអាត បន្ថែមទៀតបន្ទាប់មកបង្ខំយកសោរម៉ូតូជិះគេចខ្លួន ប៉ុន្តែជិះមិនទាន់ក៍រត់គេចដល់ចំណុចស្ពាននាគខាងកើតទីលានប្រជាធិបតេយ្យ ក៍ប៉ះនិងគណបញ្ជាការឯកភាពខណ្ឌដូនពេញ ខណ:កម្លាំងចម្រុះប្រុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ រហូតបាញ់តបតគ្នាជាច្រើនគ្រាប់និងបណ្តាលឱ្យរថយន្តក្បែរនោះរងការខូចខាត បន្ទាប់មកជនសង្ស័យក៍ត្រូវបានសមត្ថកិច្ចបាញ់ត្រូវ២គ្រាប់ ( ចំកំប៉េះគូទ១និងលើដោះខាងឆ្វេង១ ) ។
ជនសង្ស័យត្រូវបានគេប្រាប់ថា ជាមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឈ្មោះ សិន សុធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រហស្សនាមរាត្រី១៨៧ ។
បច្ចប្បន្នជនសង្ស័យនិងជនរងគ្រោះកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ហេីយនៅក្នុងហោប៉ាវខោរបស់ជនសង្ស័យខាងនគរបាលបានឆែកឃេីញក្រាមសថ្លាចំនួន០២កញ្ចប់តូច សង្ស័យសារធាតុញៀនប្រភេទម៉ាទឹកកនិងដែកកេះ០១ផងដែរ ៕
ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់