(កណ្ដាល)៖ សមត្ថកិច្ចបានប្រាប់ថា នៅម៉ោង០៨ និង០០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថភ្លើងមួយខ្សែរ បានបុកគ្នាជាមួយរថយន្ត Lexus RX 300 មួយគ្រឿងពេញទំហឹងបង្ករឱ្យអ្នកធ្វើដំណើរក្នុងរថយន្ត ៦នាក់ រងរបួសធ្ងន់ និងស្រាល បន្ទាប់មកក៍ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ។
ភ្នាក់ងារអ្នកសារព័ត៌មាន Post News នៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង និងរថយន្ត Lexus នេះ បានកើតឡើង តាមបណ្តោយ ផ្លូវជាតិលេខ៣ ចំនុចផ្លូវរថភ្លើង ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយមូលហេតុបណ្តាមកពី អ្នកបញ្ជារថយន្ត បានបើកបរឆ្លងកាត់ផ្លូវដែក ស្របពេលរថភ្លើង កំពុងចរាចរឆ្លងកាត់ផ្លូវជាតិ ទើបបុកចំពេញទំហឹង ពាក់កណ្តាល បណ្តាលឱ្យរថយន្តខូចខាត មួយចំហៀងតួរថយន្ត ផងដែរ៕
មតិយោបល់