ព័ត៌មានជាតិ

រថយន្តធុនធំបុករថយន្តសាំយ៉ុង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលច្រើននាក់ នៅខេត្តកណ្ដាល

កណ្ដាល: នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត​ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ត្រង់ចំណុច ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ ពណ៌ខៀវ ពាក់ស្លាក់លេខ ស្វាយរៀង 3A-0909 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានគេចរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាក ក៏រេចង្កូតបុករថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-4140 មិនស្គាល់អត្តសញ្ញាណរបួសធ្ងន់ មានអ្នករួមដំណើរចំនួយ ៦នាក់រងរបួសស្រាលធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

បញ្ជាក់៖ ហេតុការណ៍នេះ បណ្ដាលឲ្យមនុស្សធ្ងន់ ៣នាក់ ស្រីម្នាក់ និងរបួសស្រាល ៣នាក់ ប្រុសម្នាក់។

សន្និដ្ឋាន៖ ករណីនេះដោយសារអ្នកបើកបររថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន និងមិនមើលស្ថាភាពផ្លូវខាងមុខ៕

មតិយោបល់