កណ្ដាលៈ នៅវេលាម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសខុសច្បាប់ (អាប៉ោង)
០១ កន្លែង នៅផ្ទះឈ្មោះ ចំរើន ណឺន ស្ថិតក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ឃាត់ខ្លួនជនសង្ស័យ០៤ នាក់៖
១. ឈ្មោះឈុំ សាន ភេទប្រុសអាយុ៥៥ ឆ្នាំ នៅភូមិសំបួរ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង មុខរបរកម្មករឡឥដ្ឋ ។
២.ឈ្មោះរាជ ភុប ភេទប្រុសអាយុ៦២ ឆ្នាំនៅភូមិតាកេ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ សន្តិសុខរោងចក្រកាត់ដេរ (កំបូល)។
៣.ឈ្មោះ ជ្រូ ធា ភេទប្រុសអាយុ៤៧ ឆ្នាំ នៅភូមិធំ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេចខេត្តព្រៃវែង មុខរបរ ធ្វើសំណង់។
៤.ឈ្មោះ ធូ ទឹម ភេទប្រុសអាយុ៥៧ ឆ្នាំនៅភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង មុខរបរ កសិករ ។
វត្ថុតាងចាប់យក៖
– គម្របជ័រ ពណ៌ពងក្រសារ បិតកៅអៀកពីក្រៅចំនួន០១
-ចានទាប ពណ៌ស ចំនួន០១ ។
-មេអាប៉ោងចំនួន០១ ។
-ឈើជើងអាប៉ោងចំនួន០១ ។
ជនសង្ស័យទាំង០៤នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ច បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ និងធ្វើការអប់រំ៕
មតិយោបល់