ភ្នំពេញៈ កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុច មុខផ្ទះសំណាក់LS ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច(ឆក់ទ្រព្យសម្បត្តិ) ចំនួន២ករណី៖
ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុច ផ្លូវលេខ១០៥ កែងផ្លូវលេខ ២៧៤ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង៥និង២០នាទី។ ជនរងគ្រោះឈ្មោះ LIN WEI ភេទ ប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ED ០៧៦១១៧៨ ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ស្នាក់នៅបន្ទប់លេខ៧០៩ សណ្ឋាគារ កាដាលីស ផ្ទះលេខ ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ ម៉ាក IPhone6 ពណ៌ ទឹកមាស ) នៅចំណុច ម្តុំមុខក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ផ្ទះលេខ២១៩ ផ្លូវលេខ២១៧ ក្រុម២៦ ភូមិ៥ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ២០,០០នាទី ជនរងគ្រោះមិនដាក់បណ្តឹង។
ជនសង្ស័យពាក់ព័ន្ធបទល្មើសឃាត់ខ្លួនបាន
១-ឈ្មោះ ជួន វីរៈសត្យា ហៅ សិដ្ឋ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១២ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
២-ឈ្មោះ មាស ភីម ហៅ ប៉ក់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧ ផ្លូវលេខ៥៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
សម្ភារៈចាប់យកបាន
-ម៉ូតូម៉ាកSUZUKINEX ពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GQ-8463។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់