ព័ត៌មានជាតិ

ផ្ទះលោកតាអាយុ ៨៦ឆ្នាំម្នាក់ ត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង នៅស្រុកសន្ទុក

កំពង់ធំ: នៅថ្ងៃច័ន្ទ ០៧រោច ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៥និង៤០នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១លើក ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក។
១.ម្ចាស់ឈ្មោះ ណោ ឃីម ភេទ ប្រុស អាយុ ៨៦ឆ្នាំ ។
-ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៤ម៉ែត្រx០៦ម៉ែត្រ ដំបូលប្រក់ស្លឹក។
+ខូចខាត:
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ០៤ម៉ែត្រx០៦ម៉ែត្រ
-ប្រាក់រៀលចំនួន១,៥០០,០០០រៀល
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ករណីនេះរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក មិនបានចេញអន្តរាគមន៍នោះទេមូលហេតុព័ត៌មានយឺតយ៉ាវ៕

មតិយោបល់