តាកែវៈ ថ្ងៃពុធ ៨កើត ខៃបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ង៣និង៥០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើដងផ្លូវជាតិលេខ២ ចន្លោះគ.ម១០៣-១០៤ ស្ថិតនៅភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ម៉ូតូសណ្តោងរ៉ឺម៉ក(ស្លាកលេខគ្មាន) បើកបរពីទិសខាងត្បូងទៅទិសខាងជើង ដោយឈ្មោះ ណី សុខ ភេទប្រុស អាយុ២៩ ឆ្នាំ ទីលំនៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ លុះមកដល់ចំណុចកើតហេតុខាងលើ បានទៅរថយន្តមិស្គាល់អត្តសញ្ញាណចំពីក្រោយបណ្តាលឲ្យអ្នកបើកបរម៉ូតូ(ស្លាប់)នៅកន្លែងកើតហេតុ រីឯរថយន្តបានបើករត់គេចបាត់។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ។ សពបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់