ឧត្តរមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ សហការជាមួយអជ្ញាធរដែនដីចុះអង្កេតទីផ្សារក្នងស្រុកបន្ទាយអំពិល បានដកហូតទំនិញហួសកាលបរិច្ឆេទនៃការប្រើប្រាស់ ដូចមាន ប្រេងឆា ទឹកក្រូច ទឹកផ្លែឈើ ស្រាបៀរ ទឹកដោះគោខាប់ ស្ករគ្រាប់ និងភេសជ្ជៈមួយចំនួនទៀត បន្ទាប់មកសមត្ថកិច្ចបានធ្វើការណែនាំ និងផ្សព្វផ្សាយស្ដីពី សុវត្ថិភាពម្ហូបអាហារ ដែលមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ន និង បានចែកផ្ទាំង Posters ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់