ព័ត៌មានអន្តរជាតិ

យោធាស៊ីរីបោះជំហានទៅមុខ វាយលុកពួកឧទ្ទាម នៅភាគនិរតីប្រទេស

ស៊ីរីៈ សកម្មភាពកងទ័ពស៊ីរី បានកើនឡើងយ៉ាងខ្លាំងក្លា ក្នុងការប្រយុទ្ធប្រឆាំង នៅភាគនិរតីរបស់ប្រទេស ដែលជាតំបន់គ្រប់គ្រងដោយពួកឧទ្ទាមហ្ស៊កដានី និងតំបន់ជម្លោះ Golan Heights។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០១៨។

កងទ័ពស៊ីរី បានចាប់ផ្តើមបាញ់ផ្លោងនៅ Kafr Shams កាលពីថ្ងៃពុធ ដែលជាទីក្រុងជួរមុខ រវាងទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធកាន់កាប់។

យោងតាមប្រភពព័ត៌មានស៊ីរី .liveuamap.com ទឹកដីដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធនោះ បានធ្វើឲ្យមានការបែងចែកការកាន់កាប់ទឹកដី របស់រដ្ឋាភិបាលរដ្ឋាភិបាលស៊ីរី នៅ Golan Heights ដែលជាតំបន់ជម្លោះរវាងក្រុងដាម៉ាស និងអ៊ីស្រាអែល៕

មតិយោបល់